តើអី្វទៅជា ទំលាប់រស់នៅល្អប្រសើរ?

ខែកញ្ញា 28, 2011 បញ្ចេញមតិ

រដ្ឋាភិបាលគេប៊ិច ចាប់ផ្តើមយកចិត្តទុកដាក់ លើការការពារ និងការផ្សព្វផ្សាយ ពីទំលាប់រស់នៅល្អប្រសើរ (Saines habitudes de vie) ដល់ប្រជាពលរដ្ឋ។

ប៉ុន្តែ អ្វីទៅដែលហៅថា ទំលាប់រស់នៅល្អប្រសើរនោះ?

ប្រសិនបើយើងអានគេហទំព័រ http://www.saineshabitudesdevie.gouv.qc.ca/ យើងនឹងដឹងថា ទំលាប់រស់នៅល្អប្រសើរនោះ គឺជាការទទួលទានអាហារល្អ និង ការធ្វើកីឡាជាប្រចាំ។

ទំលាប់រស់នៅល្អប្រសើរ ជួយអោយប្រជាជនមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ វាជួយកាត់បន្ថយ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីកដោះជាដើម។

នៅលើគេហទំព័រមួយនេះ លោកអ្នកអាចរកបាននូវ អត្ថបទមានប្រយោជន៍ជាច្រើន ទាក់ទងទៅនឹង រៀបចំជីវិតរបស់លោកអ្នក អោយមានសុខភាពល្អប្រសើរ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនទាល់តែសោះ។ ដូចជា ដើម្បីធ្វើកីឡាមួយថ្ងៃ ៣០នាទីនោះ យើងមិនត្រូវការទៅចុះឈ្មោះនៅ gym នោះទេ។ លោកអ្នកគ្រាន់តែ ចែកពេល ៣០នាទីនោះ នឹង៣ គឺបាន១០នាទី។

  • ព្យាយាមចៀសវាងការប្រើជណ្តើរយន្ត ត្រូវឡើងចុះដោយជណ្តើរធម្មតា
  • ឧស្សាហ៍ងើបពីកៅអី ក្នុងពេលកំពុងធ្វើការនោះ ពត់ខ្លួនពត់ប្រាណជាញឹកញាប់
  • បបួលមិត្តរួមការងារ ដើរទៅទទួលទានអាហារឆ្ងាយពីកន្លែងធ្វើការ
  • ចតឡាន ឆ្ងាយពីកន្លែងធ្វើការបន្តិច រួចដើរទៅធ្វើការ
  • ។ល។និង។ល។

ចំណែកការទទួលទានល្អនោះ គឺសំដៅទៅលើចំណីអាហារ ដែលផ្តល់សុខភាព មិនមែនសំដៅទៅលើអាហារ ដែលមានតំលៃថ្លៃនៅសណ្ឋាគារផ្កាយ៥នោះទេ។ ដូចនេះ លោកអ្នកប្រាកដជាអាចទទួលទានបានល្អ ដោយការរៀបចំអាហារ៤ក្រុមក្នុងមួយថ្ងៃ ៖

  • ផ្លែឈើមួយផ្លែ (ផ្លែប៉ម ចេក ជាដើម)​ រឺបន្លែចំណិតកន្លះកែវ (១២៥មល)
  • ត្រី រឺសាច់ រឺស៊ុត
  • គ្រាប់ធញ្ញជាតិ
  • ទឹកដោះគោ (ទឹកដោះគោធម្មតា ទឹកដោះគោជូ ជាដើម)

ញាំសាច់មាន់ រឺញាំសាច់ជ្រូក រឺញាំសាច់អ្វីមួយនោះ គឺអាចចាត់ទុកជាអាហារមួយដ៏ល្អ និងមានសុខភាព ព្រោះយើងអាចទទួលទាន បន្លែឆៅយ៉ាងមានឱជារស ប្រសិនបើលោកអ្នក មិនចូលចិត្តការទទួលទានសាលាដបែបបារាំងនោះទេ។

ដើម្បីទទួលបានព័តមានបន្ថែម ក្នុងការរៀបចំជីវិតលោកអ្នក អោយមានទំលាប់រស់នៅល្អប្រសើរ សូមចូលទៅក្នុងគេហទំព័រ ៖

http://www.saineshabitudesdevie.gouv.qc.ca/

http://www.kino-quebec.qc.ca/

ចំណាត់ក្រុម ៖Santé - Health

ផ្លែប៉ម និងផ្លែព័រ ប្រឆាំងនឹងជំងឺ ដាច់សសៃឈាមក្នុងខួរក្បាល (AVC)

ខែកញ្ញា 28, 2011 បញ្ចេញមតិ

ផ្លែឈើ ដែលមានសាច់ពណ៌ស ផ្តល់ ប្រព័ន្ធការពារ យ៉ាងល្អប្រសើរបំផុត ប្រឆាំងនឹង ជំងឺដាច់សសៃឈាមក្នុង ខួរក្បាល។

ក្រុមអ្នកស្រាវជាវជនជាតិហូឡង់ បាន រកឃើញថា ការទទួលទាន​ផ្លែឈើ និងបន្លែ មានសាច់​ពណ៌​ស អាចជួយ កាត់បន្ថយគ្រោះថ្នាក់​នៃ ការដាច់ សសៃឈាមក្នុង​ខួរក្បាល (Accident Vasculaire Cérébral) បាន។ សាច់ពណ៌ស បញ្ជាក់បានពី វត្តមាន នូវសារធាតុ phytochimiques ល្អសំរាប់សុខភាព ដូចនឹងសារធាតុ caroténoides និងសារធាតុ flavonoides ផងដែរ។

វាជាលើកទីមួយហើយ ដែលគេ​ធ្វើការ ពិនិត្យទំនាក់ទំនង រវាងពណ៌ផ្លែឈើ និង ​ជំងឺដាច់សសៃឈាម​ក្នុងខួរ ក្បាល។ មានមនុសចំនួន 1000 នាក់ បានចូលរួម ក្នុង​ការស្រាវ​ជ្រាវមួយ នេះ ដែលបាន​ប្រព្រឹត្តិទៅ រយៈពេល 10ឆ្នាំ។

បើតាម Daily Mail ក្នុងរយៈពេល​ 10ឆ្នាំ នោះ គេបានរកឃើញមាន​មនុស្ស ចំនួន 233នាក់ ដែលទទួលរងគ្រោះ ដាច់សសៃឈាមនេះ។ ប៉ុន្តែ គេបាន សង្កេតឃើញថា គ្រោះថា្នក់នេះ​បែរជា មានតិចជាង 52% សំរាប់​អ្នក ដែល ទទួលទានផ្លែឈើ និង​បន្លែ ពណ៌ស ជាប្រចាំ។

គេសង្កេតឃើញថា បើទទួលទាន ផ្លែឈើមួយចំណិត 25ក្រាម រាល់ថ្ងៃ ជួយកាត់បន្ថយគ្រោះថ្នាក់បាន ដល់ ទៅ 9%។

ផ្លែប៉មមួយ មានទំងន់ប្រហែលជា 120ក្រាម។ ផ្លែប៉ម និង ផ្លែព័រ គឺស្ថិត ក្នុងចំណោមផ្លែឈើ ដែលគេចូលចិត្ត ជាងគេ ព្រោះតែពួកវាស្ថិតក្នុងក្រុម អាហារ មានសារធាតុសសៃច្រើន។

ក្រុមអ្នកស្រាវជ្រាវផ្សេងទៀត គិតថា លទ្ធផលនេះ ប្រហែលជាអាចបាន មកតែពីរបៀបរបបរស់នៅ ប្រកប ដោយអនាម័យ ទទួលទានចំណី អាហារល្អចំពោះសុខភាព និង ធ្វើ កីឡាជាប្រចាំ របស់អ្នកចូលរួម ទាំងនោះតែប៉ុណ្ណោះ។

ចំណាត់ក្រុម ៖Santé - Health

ដំណើរឆ្ពោះទៅកាន់ សៀវភៅអេឡិចត្រូនិក

ខែកញ្ញា 28, 2011 បញ្ចេញមតិ

នៅតាមបណ្ណាល័យមួយចំនួន ក្នុងខេត្ត គេប៊ិច ចាប់ផ្តើមឃើញមានសៀវភៅអេឡិចត្រូនិចហើយ។ នៅBibliothèque et Archives nationales Québec (BAnQ) នឹងមានសៀវភៅដល់ទៅ 50 000 ចំណងជើង។ គ្រាន់តែជាអ្នករស់នៅក្នុងគេប៊ិចនោះ យើងក៏អាចខ្ចីសៀវភៅទាំងនោះបាន តាមរយៈគេហទំព័រ។

https://i2.wp.com/www.24hmontreal.canoe.ca/archives/24hmontreal/actualites/media/2011/09/20110926-170236-g.jpg

 

ចំណាត់ក្រុម ៖Actualités - News