បណ្ណសារ

Archive for the ‘Santé – Health’ Category

គេលែងទទួលទានអាហារជុំគ្នាក្នុងគ្រួសារទៀតហើយ?

ខែកញ្ញា 28, 2011 មតិ 2

បើតាមកាសែត Journal de Montréal ចុះថ្ងៃទី22 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា 50%នៃគ្រួសារបច្ចុប្បន្ន លែងទទួលទានអាហារជុំគ្នា ក្នុងគ្រួសារទៀតហើយ? ទូរទស្សន៍ បែរជាអាចក្លាយខ្លួន ទៅជាសមាជិកក្នុងគ្រួសារមិនគួរអោយជឿ។

ការស្រាវជ្រាវមួយនោះ បានបង្ហាញលទ្ធផលថា ប្រជាជន1/3 សុខចិត្តមើលទូរទស្សន៍ ជាជាងជជែកពិភាក្សាគ្នា ក្នុងគ្រួសារ។

Conseil de développement de la recherche sur la famille du québec បានបញ្ជាក់បន្ថែមថា អ្វីដែលកាន់តែអាក្រក់ជាងនោះទៅទៀត គឺកុមារចាត់ទុកទូរទស្សន៍ គឺជាសមាជិកគ្រួសារ!!!

ការទទួលទានជុំគ្នាក្នុងគ្រួសារ ពិតជាមានអត្ថន័យសំខាន់ណាស់។ វាជួយបង្កើតទំនាក់ទំនង រវាងសមាជិកក្នុងក្រុមគ្រួសារ។ ទោះជាអាហារឆ្ងាញ់ រឺមិនឆ្ងាញ់ក៏ដោយ ប៉ុន្តែអាហារជុំគ្នា គឺជាការចែករំលែកមួយ ជាមួយនឹងមនុស្សពិតប្រាកដ សមាជិកគ្រួសារ ផ្លាស់ប្តូរព័តមានគ្នាទៅវិញទៅមក ពិភាក្សាគ្នា ស្តាប់គ្នា ធ្វើអោយកាន់តែយល់ពីគ្នា។ អ្វីដែលមិនគួរធ្វើនោះ គឺកុំបន្ទោសគ្នាទៅវិញទៅមក ក្នុងពេលបរិភោគ ព្រោះវានឹងធ្វើអោយសមាជិកប្រកាន់ស្អប់អាហារជុំគ្រួសារទៅវិញ។

ការសិក្សារបស់ Conseil de développement de la recherche sur la famille du québec បានដាស់តឿនថា ការទទួលទានជុំគ្នា ជួយជាកំលាំងចិត្តដល់គ្រួសារ។ ហើយការដែលទទួលទានមិនជុំគ្នា បែរជាជុំរុញអោយ យុវវ័យមានស្រ្តេស ប្រកាន់ចរិកគួរអោយបារម្ភ (ចរិកកាចសាហាវជាដើម) ហើយអាចនឹងធ្វើអោយគេបោះបង់ការរៀនសូត្រថែមទៀត។

ទោះជារវល់បែបណាក៏ដោយ អាហារមួយពេលជុំគ្នា មិនពិបាកនោះទេ។ ម្ហូបទឹកមួយចាន ម្ហូបគោកមួយចាន ផ្លែឈើមួយចាន គឺជាទំលាប់ល្អ របស់សហគមន៍ខ្មែរយើង។ សូមបន្តទទួលទានអាហារជុំគ្នា ដើម្បីជួយអោយកូនៗរបស់លោកអ្នក ទទួលបានការលើកទឹកចិត្តពីលោកអ្នកផ្ទាល់ ហើយបានទទួលជោគជ័យក្នុងការសិក្សា។

ចំណាត់ក្រុម ៖Santé - Health

ស្រលាញ់ខ្លួនប្រាណ ដើម្បីអាចទទួលជោគជ័យ ក្នុងការតមអាហារ

ខែកញ្ញា 28, 2011 បញ្ចេញមតិ

បើតាមការសិក្សាស្រាវជ្រាវបោះពុម្ពផ្សាយនៅក្នុង Journal of Behavioral Nutrition and Physical Activity បង្ហាញអោយដឹងថា ការដែលយើង មើលឃើញខ្លួនឯងមានរូបរាងយ៉ាងណានោះ អាចជួយអោយទទួលបាន ជោគជ័យ ក្នុងអំឡុងពេល ដែលយើង កំពុងតមចំណីអាហារ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ បច្ចេកទេស លីសប៊ន នៃប្រទេសព័រទុយហ្កាល់ និង​នៅ​មហាវិទ្យាល័យបង់ហ្ក នៅ ចក្រភពអង់គ្លេស បានប្រើប្រាស់ពេល វេលារយៈពេលមួយឆ្នាំ តាមដាន ស្រ្តីចំនួន 230នាក់ ដែលមានបំណង ចង់ចាប់ផ្តើមធ្វើការតមចំណីអាហារ ដើម្បីសំរកគីឡូរបស់ពួកគេ។

អ្នកចូលរួមទាំងអស់ សុទ្ធតែត្រូវបាន ត្រួតពិនិត្យជាប្រចាំ ដោយក្រុម អ្នកជំនាញផ្នែកសុខភាព ដែលចាំជួយ ផ្តល់ដំបូន្មាន ដ៏មានអត្ថប្រយោជន៍ មានជាអាទិ៍ លើការបរិភោគចំណី អាហារ និងរបៀបគ្រប់គ្រងស្រ្តេស ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ គេក៏បើក ឱកាសអោយស្រ្តីចំនួនពាក់កណ្តាលក្នុងស្រ្តីទាំងនោះ ចូលរួមប្រជុំប្រចាំ សប្តាហ៍ ស្តីពីការពិនិត្យព្យាបាល លើការមើលឃើញរូបរាងខ្លួនប្រាណ របស់ខ្លួន។

នៅពេលដែលកម្មវិធីសំរកទំងន់បានបញ្ចប់ទៅនោះ ក្រុមអ្នកស្រាវជ្រាវ បានកត់សំគាល់ថា ស្រ្តី ដែលបាន ចូលរួម ការប្រជុំនិត្យព្យាបាល បានស្រកទំងន់ជាមធ្យម ដល់ទៅ 7ភាគរយនៃទំងន់ ដើមរបស់ពួកគេ ខុសពីស្រ្តី ដែលមិនបានចូលរួមប្រជុំ ប្រចាំសប្តាហ៍នោះ ដែលស្រកត្រឹមតែ 2ភាគរយប៉ុណ្ណោះ។ បើតាមការសិក្សាដដែល បញ្ជាក់ អោយដឹងថា «ការមើលឃើញ ការផ្លាស់ប្តូររូបភាពខ្លួនប្រាណយើងកាន់តែប្រសើរទៅនោះ ជួយជា កំលាំងចិត្តពិសេស ដល់អ្នកចូល រួមអោយ គិតពី សារៈសំខាន់ ក្នុង ជីវិតរស់នៅផ្ទាល់ខ្លួន»។ នៅក្នុង បរិបថបែបនេះ អ្នកចូលរួមទាំងនោះ កាន់តែរឹតបន្តឹង លើរបបចំណីអាហារ ររបស់ខ្លួនបន្ថែមទៀត។

ការសិក្សានេះ ក៏ទាញសេចក្តី​សន្និដ្ឋាន​បានដែរថា «កម្មវិធីសំរក​ទំងន់នាពេលអនាគតទៅនោះ គឺ​ចាំបាច់ត្រូវគិតទៅ ដល់វិធីសាស្រ្ត​ពាក់ព័ន្ធនិងការតាមមើល រូបភាព​ខ្លួនប្រាណជាប្រចាំ»។

ចំណាត់ក្រុម ៖Santé - Health

តើអី្វទៅជា ទំលាប់រស់នៅល្អប្រសើរ?

ខែកញ្ញា 28, 2011 បញ្ចេញមតិ

រដ្ឋាភិបាលគេប៊ិច ចាប់ផ្តើមយកចិត្តទុកដាក់ លើការការពារ និងការផ្សព្វផ្សាយ ពីទំលាប់រស់នៅល្អប្រសើរ (Saines habitudes de vie) ដល់ប្រជាពលរដ្ឋ។

ប៉ុន្តែ អ្វីទៅដែលហៅថា ទំលាប់រស់នៅល្អប្រសើរនោះ?

ប្រសិនបើយើងអានគេហទំព័រ http://www.saineshabitudesdevie.gouv.qc.ca/ យើងនឹងដឹងថា ទំលាប់រស់នៅល្អប្រសើរនោះ គឺជាការទទួលទានអាហារល្អ និង ការធ្វើកីឡាជាប្រចាំ។

ទំលាប់រស់នៅល្អប្រសើរ ជួយអោយប្រជាជនមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ វាជួយកាត់បន្ថយ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីកដោះជាដើម។

នៅលើគេហទំព័រមួយនេះ លោកអ្នកអាចរកបាននូវ អត្ថបទមានប្រយោជន៍ជាច្រើន ទាក់ទងទៅនឹង រៀបចំជីវិតរបស់លោកអ្នក អោយមានសុខភាពល្អប្រសើរ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនទាល់តែសោះ។ ដូចជា ដើម្បីធ្វើកីឡាមួយថ្ងៃ ៣០នាទីនោះ យើងមិនត្រូវការទៅចុះឈ្មោះនៅ gym នោះទេ។ លោកអ្នកគ្រាន់តែ ចែកពេល ៣០នាទីនោះ នឹង៣ គឺបាន១០នាទី។

  • ព្យាយាមចៀសវាងការប្រើជណ្តើរយន្ត ត្រូវឡើងចុះដោយជណ្តើរធម្មតា
  • ឧស្សាហ៍ងើបពីកៅអី ក្នុងពេលកំពុងធ្វើការនោះ ពត់ខ្លួនពត់ប្រាណជាញឹកញាប់
  • បបួលមិត្តរួមការងារ ដើរទៅទទួលទានអាហារឆ្ងាយពីកន្លែងធ្វើការ
  • ចតឡាន ឆ្ងាយពីកន្លែងធ្វើការបន្តិច រួចដើរទៅធ្វើការ
  • ។ល។និង។ល។

ចំណែកការទទួលទានល្អនោះ គឺសំដៅទៅលើចំណីអាហារ ដែលផ្តល់សុខភាព មិនមែនសំដៅទៅលើអាហារ ដែលមានតំលៃថ្លៃនៅសណ្ឋាគារផ្កាយ៥នោះទេ។ ដូចនេះ លោកអ្នកប្រាកដជាអាចទទួលទានបានល្អ ដោយការរៀបចំអាហារ៤ក្រុមក្នុងមួយថ្ងៃ ៖

  • ផ្លែឈើមួយផ្លែ (ផ្លែប៉ម ចេក ជាដើម)​ រឺបន្លែចំណិតកន្លះកែវ (១២៥មល)
  • ត្រី រឺសាច់ រឺស៊ុត
  • គ្រាប់ធញ្ញជាតិ
  • ទឹកដោះគោ (ទឹកដោះគោធម្មតា ទឹកដោះគោជូ ជាដើម)

ញាំសាច់មាន់ រឺញាំសាច់ជ្រូក រឺញាំសាច់អ្វីមួយនោះ គឺអាចចាត់ទុកជាអាហារមួយដ៏ល្អ និងមានសុខភាព ព្រោះយើងអាចទទួលទាន បន្លែឆៅយ៉ាងមានឱជារស ប្រសិនបើលោកអ្នក មិនចូលចិត្តការទទួលទានសាលាដបែបបារាំងនោះទេ។

ដើម្បីទទួលបានព័តមានបន្ថែម ក្នុងការរៀបចំជីវិតលោកអ្នក អោយមានទំលាប់រស់នៅល្អប្រសើរ សូមចូលទៅក្នុងគេហទំព័រ ៖

http://www.saineshabitudesdevie.gouv.qc.ca/

http://www.kino-quebec.qc.ca/

ចំណាត់ក្រុម ៖Santé - Health

ផ្លែប៉ម និងផ្លែព័រ ប្រឆាំងនឹងជំងឺ ដាច់សសៃឈាមក្នុងខួរក្បាល (AVC)

ខែកញ្ញា 28, 2011 បញ្ចេញមតិ

ផ្លែឈើ ដែលមានសាច់ពណ៌ស ផ្តល់ ប្រព័ន្ធការពារ យ៉ាងល្អប្រសើរបំផុត ប្រឆាំងនឹង ជំងឺដាច់សសៃឈាមក្នុង ខួរក្បាល។

ក្រុមអ្នកស្រាវជាវជនជាតិហូឡង់ បាន រកឃើញថា ការទទួលទាន​ផ្លែឈើ និងបន្លែ មានសាច់​ពណ៌​ស អាចជួយ កាត់បន្ថយគ្រោះថ្នាក់​នៃ ការដាច់ សសៃឈាមក្នុង​ខួរក្បាល (Accident Vasculaire Cérébral) បាន។ សាច់ពណ៌ស បញ្ជាក់បានពី វត្តមាន នូវសារធាតុ phytochimiques ល្អសំរាប់សុខភាព ដូចនឹងសារធាតុ caroténoides និងសារធាតុ flavonoides ផងដែរ។

វាជាលើកទីមួយហើយ ដែលគេ​ធ្វើការ ពិនិត្យទំនាក់ទំនង រវាងពណ៌ផ្លែឈើ និង ​ជំងឺដាច់សសៃឈាម​ក្នុងខួរ ក្បាល។ មានមនុសចំនួន 1000 នាក់ បានចូលរួម ក្នុង​ការស្រាវ​ជ្រាវមួយ នេះ ដែលបាន​ប្រព្រឹត្តិទៅ រយៈពេល 10ឆ្នាំ។

បើតាម Daily Mail ក្នុងរយៈពេល​ 10ឆ្នាំ នោះ គេបានរកឃើញមាន​មនុស្ស ចំនួន 233នាក់ ដែលទទួលរងគ្រោះ ដាច់សសៃឈាមនេះ។ ប៉ុន្តែ គេបាន សង្កេតឃើញថា គ្រោះថា្នក់នេះ​បែរជា មានតិចជាង 52% សំរាប់​អ្នក ដែល ទទួលទានផ្លែឈើ និង​បន្លែ ពណ៌ស ជាប្រចាំ។

គេសង្កេតឃើញថា បើទទួលទាន ផ្លែឈើមួយចំណិត 25ក្រាម រាល់ថ្ងៃ ជួយកាត់បន្ថយគ្រោះថ្នាក់បាន ដល់ ទៅ 9%។

ផ្លែប៉មមួយ មានទំងន់ប្រហែលជា 120ក្រាម។ ផ្លែប៉ម និង ផ្លែព័រ គឺស្ថិត ក្នុងចំណោមផ្លែឈើ ដែលគេចូលចិត្ត ជាងគេ ព្រោះតែពួកវាស្ថិតក្នុងក្រុម អាហារ មានសារធាតុសសៃច្រើន។

ក្រុមអ្នកស្រាវជ្រាវផ្សេងទៀត គិតថា លទ្ធផលនេះ ប្រហែលជាអាចបាន មកតែពីរបៀបរបបរស់នៅ ប្រកប ដោយអនាម័យ ទទួលទានចំណី អាហារល្អចំពោះសុខភាព និង ធ្វើ កីឡាជាប្រចាំ របស់អ្នកចូលរួម ទាំងនោះតែប៉ុណ្ណោះ។

ចំណាត់ក្រុម ៖Santé - Health

សើចច្រើន ជួយកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង

ខែកញ្ញា 12, 2011 បញ្ចេញមតិ

តាមកាសែត 24H នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចុះថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា ការសើចច្រើន អាចជួយកាត់បន្ថយជំងឺបេះដូងបាន។ អ្នកវិទ្យាសាស្រ្តអះអាងថា អ្នក ដែលមានជំងឺបេះដូង ច្រើនតែជាអ្នកមិនសូវចេះលេងសើចអីប៉ុន្មាននោះទេ។

ចំណាត់ក្រុម ៖Santé - Health

ធ្វើកីឡារយៈពេល ១៥នាទី ក្នុងមួយថ្ងៃ កើនអាយុបាន ៣ឆ្នាំ

ខែសីហា 30, 2011 មតិ ១

បកប្រែដោយ DS

ដកស្រង់ចេញពី កាសែត ២៤ ម៉ោង

ថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១១

បើតាមការសិក្សាបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្តីវិទ្យាសាស្រ្ត The Lancet បង្ហាញ អោយដឹងថា ការធ្វើ លំហាត់កាយសម្បទារយៈ ១៥នាទី ក្នុងមួយថ្ងៃ ជួយអោយកើន អាយុបាន ៣ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះ អាចកាត់បន្ថយ ការស្លាប់មុនអាយុ បាន ដល់ទៅ ១៤ភាគរយ បើប្រៀបធៀបទៅនឹងមនុស្ស ដែលនៅស្ងៀម គ្មានធ្វើអ្វីសោះ។

លោកវេជ្ជបណ្ឌិត ជី ប៉ាង វិន នៅវិទ្យាស្ថានស្រាវជ្រាវសុខភាពជាតិតៃវ៉ាន់ និងលោក វេជ្ជបណ្ឌិត ជេកសុន ពុយ ម៉ាន វ៉ៃ នៅសកលវិទ្យាល័យកីឡាជាតិតៃវ៉ាន់ បានផ្តួចផ្តើម គំនិតការស្រាវជ្រាវមួយនេះឡើង។ ការស្រាវជ្រាវនេះ បាន ផ្តោតលើចំនួនមនុស្សដល់ទៅ ៤០០ ០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនៃការតាមដានស្រាវជ្រាវនៅតៃវ៉ាន់ ក្នុង អំឡុងឆ្នាំ ១៩៩៦ដល់២០០៨។ គេបែងចែកអ្នកចូលរួមទាំងនោះ ជា ៥ផ្នែកខុសៗគ្នា ទៅតាមកំរិត នៃការធ្វើលំហាត់​ប្រាណកាយសម្បទារបស់ពួកគេ។​

គុណប្រយោជន៍

បើប្រៀបទៅនឹងអ្នកនៅស្ងៀមមិនធ្វើអ្វីសោះនោះ អ្នកឧស្សាហ៍ធ្វើសកម្មភាពបន្តិចបន្តួច ដែលគិតជាមធ្យម ធ្វើចលនា កាយសម្បទាបាន ៩២នាទី ក្នុងមួយថ្ងៃនោះ អាចកាត់បន្ថយការស្លាប់មុនអាយុបានដល់ទៅ ១៤ភាគរយ។ ចំនែក ការស្លាប់ដោយសារតែជំងឹមហារីកថយចុះបាន១០ភាគរយផងដែរ ហើយពួកគេអាចកើនអាយុបាន បីឆ្នាំថែមទៀត។ ការបន្ថែមលំហាត់ប្រាណ ១៥នាទីជាប្រចាំ រឹតតែអាចជួយកាត់បន្ថយ ការស្លាប់មុនអាយុបាន ៤ភាគរយ។

ការអនុវត្តន៍អោយប្រសើរនៃផែ្នកសុខភាពគឺ អាចអនុវត្តបានសំរាប់មនុស្សគ្រប់វ័យទាំងអស់មិនថាប្រុស រឺក៏ស្រីទេ រួម ទាំងបុគ្គល ដែលមានរោគសញ្ញាថា អាចនឹងមានជំងឺបេះដូង។

អ្នកស្រាវជ្រាវទាំងពីរនាក់នេះបញ្ជាក់ថា « បើប្រជាជននាំគ្នាធ្វើចលនាកាយសម្បទានេះ បានបន្តិចបន្តួចជាប្រចាំនោះ អត្រានៃការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកនោះ នឹងអាចត្រូវបានកាត់បន្ថយបាន។ ការធ្វើកីឡាកាយសម្បទា ទោះជាតិចតួចពិតមែនក៏ដោយ ក៏អាចជាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងគ្នា ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់ក្នុងប្រព័ន្ធសុខាភិបាលទៀតផង »។

ចំណាត់ក្រុម ៖Santé - Health

វិធីសំរកទំងន់ – ស្រលាញ់ខ្លួនប្រាណ ដើម្បីអាចទទួលជោគជ័យ ក្នុងការតមអាហារ

ខែសីហា 30, 2011 បញ្ចេញមតិ

បកប្រែដោយ DS


បើតាមការសិក្សាស្រាវជ្រាវបោះពុម្ពផ្សាយនៅក្នុង Journal of Behavioral Nutrition and Physical Activity បង្ហាញអោយដឹងថា ការដែលយើងមើលឃើញខ្លួនឯងមានរូបរាងយ៉ាងណានោះ អាចជួយអោយទទួលបានជោគជ័យ ក្នុងអំឡុងពេល ដែលយើងកំពុងតមចំណីអាហារ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យបច្ចេកទេសលីសប៊ន នៃប្រទេសព័រទុយហ្កាល់ និង​នៅ​មហាវិទ្យាល័យបង់ហ្ក នៅចក្រភពអង់គ្លេស បានប្រើប្រាស់ពេលវេលារយៈពេលមួយឆ្នាំ តាមដាន ស្រ្តីចំនួន 230នាក់ ដែលមានបំណងចង់ ចាប់ផ្តើមធ្វើការតមចំណីអាហារ ដើម្បី សំរកគីឡូរបស់ពួកគេ។

អ្នកចូលរួមទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យជាប្រចាំដោយក្រុមអ្នកជំនាញផ្នែកសុខភាព ដែល ចាំជួយផ្តល់ដំបូន្មាន ដ៏មានអត្ថប្រយោជន៍ មានជាអាទិ៍លើការបរិភោគចំណីរអាហារ និងរបៀបគ្រប់គ្រងស្រ្តេសផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ គេក៏បើកឱកាសអោយស្រ្តីចំនួនពាក់កណ្តាលក្នុងស្រ្តីទាំងនោះ ចូលរួមប្រជុំប្រចាំសប្តាហ៍ ស្តីពីការពិនិត្យព្យាបាល លើការមើលឃើញរូបរាងខ្លួនប្រាណរបស់ខ្លួន។

នៅពេលដែលកម្មវិធីសំរកទំងន់បានបញ្ចប់ទៅនោះ ក្រុមអ្នកស្រាវជ្រាវបានកត់សំគាល់ថា ស្រ្តី ដែលបានចូលរួម ការប្រជុំនិត្យព្យាបាល បានស្រកទំងន់ជាមធ្យមដល់ទៅ 7ភាគរយនៃទំងន់ ដើមរបស់ពួកគេ ខុសពីស្រ្តី ដែលមិន បានចូលរួមប្រជុំប្រចាំសប្តាហ៍នោះ ដែលស្រកត្រឹមតែ 2ភាគរយប៉ុណ្ណោះ។ បើតាមការសិក្សាដដែល បញ្ជាក់អោយ ដឹងថា «ការមើលឃើញ ការផ្លាស់ប្តូររូបភាពខ្លួនប្រាណយើងកាន់តែប្រសើរទៅនោះ ជួយជាកំលាំងចិត្តពិសេសដល់
អ្នកចូលរួមអោយ គិតពីសារៈសំខាន់ក្នុងជីវិតរស់នៅផ្ទាល់ខ្លួន»។ នៅក្នុងបរិបថបែបនេះ អ្នកចូលរួមទាំងនោះ កាន់តែ រឹតបន្តឹងលើរបបចំណីអាហាររបស់ខ្លួនបន្ថែមទៀត។

ការសិក្សានេះ ក៏ទាញសេចក្តីសន្និដ្ឋានបានដែរថា «កម្មវិធីសំរកទំងន់នាពេលអនាគតទៅនោះ គឺចាំបាច់ត្រូវគិតទៅ ដល់ វិធីសាស្រ្តពាក់ព័ន្ធនិងការតាមមើល រូបភាពខ្លួនប្រាណជាប្រចាំ»។

ចំណាត់ក្រុម ៖Santé - Health