បណ្ណសារ

Archive for the ‘Actualités – News’ Category

ប្រយ័ត្នឡានក្រុង

ខែតុលា 25, 2011 មតិ ១

កាលពីថ្ងៃទី24 ខែតុលា ឆ្នាំ2011 វេលាម៉ោង 17 នោះ មានឡានក្រុងរបស់ STM (Société de transport de Montréal) បើកប៉ះបុរសចំណាស់អាយុខ្ទង់ 74ឆ្នាំម្នាក់ នៅកែងផ្លូវ Bloomfield និង Jarry ក្នុងសង្កាត់ Villeray។ គេបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ប៉ុន្តែ គេនៅមិនទាន់ដឹងលទ្ធផលបែបណានៅឡើយទេ។

ចំណាត់ក្រុម ៖Actualités - News

ដំណើរឆ្ពោះទៅកាន់ សៀវភៅអេឡិចត្រូនិក

ខែកញ្ញា 28, 2011 បញ្ចេញមតិ

នៅតាមបណ្ណាល័យមួយចំនួន ក្នុងខេត្ត គេប៊ិច ចាប់ផ្តើមឃើញមានសៀវភៅអេឡិចត្រូនិចហើយ។ នៅBibliothèque et Archives nationales Québec (BAnQ) នឹងមានសៀវភៅដល់ទៅ 50 000 ចំណងជើង។ គ្រាន់តែជាអ្នករស់នៅក្នុងគេប៊ិចនោះ យើងក៏អាចខ្ចីសៀវភៅទាំងនោះបាន តាមរយៈគេហទំព័រ។

https://i0.wp.com/www.24hmontreal.canoe.ca/archives/24hmontreal/actualites/media/2011/09/20110926-170236-g.jpg

 

ចំណាត់ក្រុម ៖Actualités - News

ការធ្វើដំណើរដោយរថយន្តរួមគ្នា (covoiturage)

ខែកញ្ញា 28, 2011 មតិ ១

បុរសអាយុត្រឹមតែ 25ឆ្នាំ ម្នាក់ បានបង្កើតគេហទំព័រមួយឈ្មោះ drivv.com។ Steven Lachance មានគោលបំណងអោយ ប្រជាពលរដ្ឋកាណាដា ងាយស្រួល ក្នុងការរករថយន្តជិះ ធ្វើដំណើររួមគ្នា ទៅទីកន្លែងណាមួយឆ្ងាយៗ។

អ្វីទៅជាការធ្វើដំណើរដោយរថយន្តរួមគ្នា?

សហគមន៍ខ្មែរយើង ប្រហែលជាមិនសូវបានប្រើ សេវាកម្មបែបនេះប៉ុន្មានទេ ដោយសារតែ ពួកយើងមានទំលាប់ ទិញឡាន យ៉ាងតិចមួយ ក្នុងមួយគ្រួសារ។ ប៉ុន្តែ សំរាប់យុវវ័យ សេវាកម្មធ្វើដំណើរដោយរថយន្តរួមគ្នា បានជួយសំរាលបន្ទុកចំណាយជាច្រើន។

ឧទាហរណ៍ សីហា មានរថយន្តមួយ។ សីហា ចង់ធ្វើដំណើរពីម៉ុងរ៉េអាល់ទៅគេប៊ិច។ ប្រសិនបើសីហាទៅម្នាក់ឯងនោះ សីហាត្រូវចេញថ្លៃសាំងទាំងអស់។ ចៀសវាងការចំណាយ ឥតប្រយោជន៍ សីហា ចុះឈ្មោះក្នុងគេហទំព័រ Amigo Express រឺ Allô Stop បញ្ជាក់ពីពេលវេលា ដែលខ្លួនចង់ទៅ គេប៊ិច។ ចំណែក មករា មិនា មេសា និង កុម្ភៈ ពួកគេទាំងបួន មិនមានរថយន្តទេ ប៉ុន្តែ ពួកគេក៏ចង់ចេញពីម៉ុងរ៉េអាល់ ទៅគេប៊ិច ដែរ។ ពួកគេអាចធ្វើដំណើរតាមរថយន្តក្រុងក្រុមហ៊ុនធំៗ ប៉ុន្តែ សំបុត្រថ្លៃណាស់។ ពួកគេក៏ចុះឈ្មោះ ក្នុងគេហទំព័រ Amigo Express រឺ Allô Stop ក៏រកបានរថយន្តទៅគេប៊ិចជាមួយសីហា។ ពួកគេទាំងបួននាក់ អាចជួយចេញថ្លៃសាំងរថយន្តរបស់សីហា ដោយការផ្តល់ប្រាក់អោយសីហាត្រឹមតែ 10 រឺ20ដុល្លា ក្នុងម្នាក់ប៉ុណ្ណោះ។ ហេតុនេះហើយ ទើបសេវាកម្មមួយនេះ មានប្រជាប្រិយភាពខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ននេះ។

គេហទំព័រមានប្រជាប្រិយជាងគេ គឺ Amigo Express និង Allô Stop។ អនាគតរបស់គេហទំព័រថ្មី drivv.com នឹងទៅជាយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។

ចំណាត់ក្រុម ៖Actualités - News

ជីវិតឃាតករសំលាប់កុមារអស់ជាច្រើននាក់នោះ ជិតរលត់ហើយ

ខែកញ្ញា 28, 2011 បញ្ចេញមតិ

បើតាមកាសែត 24ម៉ោង ចុះផ្សាយថ្ងៃទី21 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា ឃាតករឈ្មោះ Clifford Robert Olson ជាប់ចោទសំលាប់កុមារចំនួន 11នាក់នោះ កើតជំងឺមហារីក កំពុងសំរាកនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងម៉ុងរ៉េអាល់។ បុរសចិត្តគ្មានមេត្តាម្នាក់នេះ អាចរស់នៅបានត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។


កាសែត Canoe បានបញ្ជាក់បន្ថែមថា កុមាររងគ្រោះទាំង 11នាក់នោះ មានកុមារី 8នាក់ និងកុមារា3នាក់ សុទ្ធតែរស់នៅ Colombie-Britannique។ ឃាតករម្នាក់នេះ មិនដែលបង្ហាញពីការស្តាយក្រោយបន្តិចនោះទេ ហើយថែមទាំងសារភាពថា បានសំលាប់កុមារច្រើនជាង 100 នាក់រួចមកហើយ មុនចាប់ខ្លួនបាន កាលឆ្នាំ1982។

សូមលោកអ្នក កុំអោយកូនរបស់លោកអ្នកទៅលេងទីណា ឆ្ងាយភ្នែករបស់ខ្លួន។ មនុស្សវិកលចរិក មាននៅគ្រប់ទីកន្លែង មិនថា ក្នុងប្រទេសជឿនលឿនប៉ុណ្ណានោះទេ។

សូមការពារ ប្រសើរជាជាងព្យាបាល

ចំណាត់ក្រុម ៖Actualités - News

កណ្តឹងប្រកាសអគ្គីភ័យ ជួយជីវិតមនុស្ស

ខែកញ្ញា 28, 2011 បញ្ចេញមតិ

កណ្តឹងប្រកាសអគ្គីភ័យ មានតួនាទីប្រកាសថា មានភ្លើងឆេះ ដើម្បីអោយម្ចាស់ផ្ទះ អាចរត់រួចជីវិតបាន។ ប៉ុន្តែ គួរអោយស្តាយថា នៅក្នុងទីក្រុង បែរជាមានផ្ទះ ប្រហែលជា30ភាគរយ ដែលមិនមានកណ្តឹងមួយនេះ។

Service de sécurité incendie de Montréal (SIM) ព្យាយាមដាស់តឿនប្រជាពលរដ្ឋ អោយពិនិត្យកណ្តឹងថា តើវានៅដំណើរការរឺទេ រឺប្រសិនបើគ្មាន សូមប្រញាប់ដាក់ជាបន្ទាន់។ មានមនុស្សជាច្រើន មិនអើពើនឹងសេចក្តីក្រើនរំលឹកនេះទេ។ រហូតដល់ថ្ងៃមានគ្រោះថ្នាក់ ទើបស្តាយក្រោយ។ ជាក់ស្តែងដូចជា ក្នុងករណីរបស់ លោក hilippe Bernier បុរសរងគ្រោះដោយអគ្គីភ័យម្នាក់ នៅ Granby។ បើតាមកាសែត ២៤H បានអោយដឹងថា លោកបានដោះថ្មកណ្តឹងចេញ នៅយប់នោះ។ ពេលដឹងខ្លួន ស្រាប់តែឃើញភ្លើងនៅព័ទ្ធជុំវិញខ្លួន រកផ្លូវចេញមិនរួច។ សំណាងល្អ បានក្រុមពន្លត់អគ្គីភ័យជួយទាន់។ គាត់ប្រើពេលអស់ជាច្រើនខែ ដើម្បីព្យាបាលខ្លួន។

លោកអ្នកកុំភ្លេចពិនិត្យកណ្តឹងប្រកាសអគ្គីភ័យរបស់ខ្លួននៅក្នុងផ្ទះ ដើម្បីសុវត្ថិភាព។ រឿងមួយ ដែលមិនគួរអោយកើតមាននោះ គឺមានបងប្អូនខ្មែរយើងមួយចំនួន នៅពេលទៅធ្វើការ ច្រើនតែចាក់សោរកូន នៅក្នុងផ្ទះ ដោយគ្មានមនុស្សធំនៅមើល។ សូមមេត្តាកុំធ្វើបែបនេះទៀត។ វាជារឿងមួយដ៏គ្រោះថ្នាក់បំផុត។ ប្រសិនបើមានអគ្គីភ័យកើតឡើង ជាយថាហេតុនោះ កូនរបស់បងប្អូន ប្រាកដជាគេចមិនផុតពីគ្រោះកំណាចនេះទេ។ សូមការពារ ប្រសើរជាជាងព្យាបាល។

ចំណាត់ក្រុម ៖Actualités - News

អំពើមនុស្សឃាតលើកទី27 នៅទីក្រុងម៉ុងរ៉េអាល់

ខែកញ្ញា 28, 2011 បញ្ចេញមតិ

នេះជាលើកទី 27ហើយ ដែលមាន អំពើមនុស្សឃាត ក្រុងម៉ុងរ៉េអាល់។ បុរសម្នាក់អាយុ 38ឆ្នាំ ត្រូវបានគេរក ឃើញនៅក្នុងថ្លុកឈាម នៅសង្កាត់ Côte-des-Neiges។ វេលា ម៉ោង22យប់ ថ្ងៃសៅរ៍នោះ មនុស្សម្នាបានទាក់ទង​ជា​បន្ទាន់ទៅនគរបាល បន្ទាប់ពីបាន​ឃើញជនរងគ្រោះ នៅផ្លូវកែងរវាង​Barclay និង Decelles។

នៅពេលដែលអ្នកសង្គ្រោះមកដល់ នោះ ជនរងគ្រោះបាត់បង់ស្មារតី ហើយមានរបួសធ្ងន់ធ្ងរស្រាប់ហើយ។

គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ ជនរងគ្រោះនៅឡើយទេ។

គេនៅមិនដឹងមូលហេតុច្បាស់លាស់ពីឃាតកម្មនេះទេ។ ប្រសិនបើនរណា ម្នាក់ដឹង សូមទាក់ទងទៅលេខ 514-393-1133។

ចំណាត់ក្រុម ៖Actualités - News

បុរសម្នាក់មានរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងសង្កាត់ សាំងមីសែល

ខែកញ្ញា 28, 2011 បញ្ចេញមតិ

បុរសអាយុប្រហែល 22 ឆ្នាំ ម្នាក់ ត្រូវ គេដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីទទួល រងរបួសធ្ងន់ដោយសារតែកាំបិត កាល ពីថ្ងៃអាទិត្យ នៅទីក្រុងម៉ុងរ៉េអាល់។

គេនិយាយថា បុរសនោះ ត្រូវបានគេ  រកឃើញ ក្នុងសភាពគ្រោះថ្នាក់ គួរអោយបារម្ភ នៅកែងផ្លូវ Jarry Est និងផ្លូវ 2e Avenue ក្នុងសង្កាត់ Saint-Michel។

បើតាមមើលទៅ របួសទាំងនោះ គឺមក តែពីត្រូវគេចាក់នឹងកាំបិត។ បុរស កំសត់ម្នាក់នេះ បាត់បង់ឈាមអស់ ជាច្រើន មិនដឹងជាអាចឆ្លងផុត គ្រោះថ្នាក់ រឺក៏អត់នោះទេ។

បើតាមកាសែត 24H ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា គ្មាន នរណាម្នាក់ ដឹងពីមូលហេតុច្បាស់​លាស់ ដែលធ្វើអោយបុរសនេះទទួល រងការរំលោភបំពាន លើរូបរាងកាយ នេះទេ។ នគរបាលកំពុងតែស៊ើប អង្កេតរកសាក្សី ដើម្បីអោយដឹង ពត៌មានលំអិតបន្ថែមទៀត។

ពត៌មានថ្មីរបស់ CTV Montreal ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2011 បញ្ជាក់ថា ជនរង គ្រោះបានបាត់បង់ជីវិត ក្រោយពីទៅ ដល់មន្ទីរពេទ្យ។

នគរបាលក៏ចាប់បានជនសង្ស័យពីរនាក់ផងដែរ ដោយមានម្នាក់អាយុ 28ឆ្នាំ និងម្នាក់ទៀតអាយុ17ឆ្នាំ។

បងប្អូនជនជាតិខ្មែរទាំងអស់គ្នា សូម មេត្តាប្រយ័ត្នប្រយ៉ែង ក្នុងការធ្វើ ដំណើរតែម្នាក់ឯង។ មិនថាប្រទេស សាន្តត្រានប៉ុណ្ណានោះទេ ជនខិលខូច គឺនៅតែមាន។

សូមមេត្តាកុំដើរកន្លែងណា ដែលស្ងាត់ គ្មានមនុស្ស រឺងងឹតពេក។ មាន ជនជាតិ​ខ្មែរម្នាក់នោះ ធ្លាប់ត្រូវបានគេ ប្លន់លុយ ដោយ​គ្រាន់តែគាត់ចេញមក មើលឡានរបស់គាត់ ដែលចតនៅ ខាងក្រៅហាងមួយតែប៉ុណ្ណោះ។

(រាយការណ៍ដោយ CAMBOCANADA)

ចំណាត់ក្រុម ៖Actualités - News