ទំព័រដើម > Actualités - News > ការបោកបញ្ឆោត ចំនួនជាង 10 លានដុល្លា

ការបោកបញ្ឆោត ចំនួនជាង 10 លានដុល្លា

ខែកញ្ញា 28, 2011 បញ្ចេញមតិ Go to comments

លោក Conrad Sobczynski ភ្ញាក់ ផ្អើលជាខ្លាំង នៅពេលលោកទទួល បានសំបុត្រមួយ សរសេរថា លោកជា ទាយាទ ទទួលប្រាក់ ជាង 10លាន ដុល្លា ពីក្រុមហ៊ុនអេស្ប៉ាញ៉ុលមួយ។ លោកមិនជឿសូម្បីតែបន្តិច។

សំបុត្រនោះ មកពីក្រុមហ៊ុនមួយ ឈ្មោះ Alejandro & Socios Servicios Legales មានសេចក្តីថា មានលោក Marek Sobcynski ស្លាប់ក្នុងស៊ូណាមី ឆ្នាំ2004 គ្មានទាយានស្នងមរតកនោះ ទេ។

ក្រុមហ៊ុននោះបញ្ជាក់ទៀតថា គេរក សាច់ញាតិជិត របស់អ្នកស្លាប់នោះ មិនបាន គេក៏តាមរកអ្នក ដែលជា សាច់ញាតិឆ្ងាយវិញម្តង។ បន្ទាប់មក គេប្រាប់ពីវិធី ទៅទទួលប្រាក់មរតក ជាង 10លាននោះ។

លោក Conrad Sobczynski មិនចាញ់ បោក សេចក្តីក្នុងសំបុត្រនោះទេ ព្រោះ​លោក មិនដែលមានសាច់ញាតិ នៅទីនោះ។

លោកក៏មិនមែនជា ជនជាតិកាណាដា តែម្នាក់ដែរ ដែលទទួលបានសំបុត្រ បោកប្រាស់របៀបនេះ។ រឿងរ៉ាវ របៀបនេះ មានសឹងតែនៅជុំវិញពិភព លោក។

ជនខិលខូចព្យាយាម ប្រើវិធីសាស្ត្រ គ្រប់ល្បិចកល ដើម្បីបោកបញ្ឆោត មនុស្សស្លូតត្រង់។ ពួកទាំងនោះច្រើន នៅប្រទេសអេស្ប៉ាញ និង អាហ្រ៊ិក ខាងលិច។

ប្រសិនបើបងប្អូនជនជាតិខ្មែរ ទទួល បានសំបុត្រ ទូរស័ព្ទ រឺអ៊ីមែល បែបនេះ រឺគួរ អោយសង្ស័យ សូមមេត្តាប្រញ៉ាប់ ទាក់ទងទៅ Centre antifraude du Canada តាមរយៈលេខ 1 888 495-8501 ដោយឥតគិតថ្លៃ។

ចំណាត់ក្រុម ៖Actualités - News
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: