ទំព័រដើម > Test > តេស្ត ៖ តើអ្នកជាមនុស្សមានជំនឿចិត្តលើខ្លួនឯងរឺទេ?

តេស្ត ៖ តើអ្នកជាមនុស្សមានជំនឿចិត្តលើខ្លួនឯងរឺទេ?

ខែកញ្ញា 12, 2011 បញ្ចេញមតិ Go to comments

ប្រសិនបើលោកអ្នក ចង់ដឹងថា ខ្លួនជា មនុស្សស្រលាញ់ និងជឿជាក់លើខ្លួនឯងប៉ុណ្ណានោះ​សូមសាកល្បងធ្វើតេស្តខាងក្រោមនេះ។

 

សូមដាក់ពិន្ទុពី 1 ទៅដល់ 4 នូវឃ្លាខាងក្រោមនេះ។

លេខ 1 ៖ មិនពិតទាល់សោះ

លេខ 2 ៖ មិនសូវពិត

លេខ 3 ៖ ពិត

លេខ 4 ៖ ពិតណាស់

 

1-    ខ្ញុំគិតថា ខ្ញុំជាមនុស្សមានតំលៃ យ៉ាងហោចណាស់ ក៏ស្មើនឹងអ្នកដទៃផ្សេងទៀតដែរ

2-    ខ្ញុំគិតថា ខ្ញុំមានគុណសម្បត្តិល្អច្រើនយ៉ាងណាស់

3-    ខ្ញុំជាមនុស្សអត់បានការ

4-    ខ្ញុំអាចធ្វើអី្វដូចតែ មនុស្សភាគច្រើនអាចធ្វើបាន

5-    ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអ្វីគួរអោយសរសើរខ្លួនឯងសោះ

6-    ខ្ញុំមានគំនិតវិជ្ជមានចំពោះខ្លួនឯង

7-    និយាយអោយពិតទៅ ខ្ញុំពេញចិត្តនឹងខ្លួនឯង

8-    ខ្ញុំមានបំណងចង់អោយចេះគោរពខ្លួនឯងខ្លះ

9-    ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សគ្មានប្រយោជន៍សោះ

10-ជួនកាល ខ្ញុំគិតថា ខ្ញុំជាមនុស្សចោលម្សៀត

 

 

 

វិធីសាស្រ្តគណនាលទ្ធផល ៖

បូកសរុបពិន្ទុ ដែលបានរបស់ឃ្លាទី1 ទី2 ទី4 ទី6 និង ទី7។

តែសំរាប់ឃ្លាទី3 ទី5 ទី8 ទី9 និង ទី10 វិញ ត្រូវបូកបញ្រ្ចាសវិញ។ ត្រូវគិតថា ពិន្ទុ 4 ប្រសិនបើអ្នកគូសលេខ 1។ ពិន្ទុ 3 បើអ្នកគូសចំលើយលេខ 2។ ពិន្ទុ 2 បើអ្នកគូសចំលើយលេខ 2។ ពិន្ទុ 1 បើអ្នកគូសចំលើយលេខ 4។

ចូរបូកសរុបពិន្ទុរបស់អ្នក។ អ្នកនឹងបានពិន្ទុពី 10 ដល់ 40។

ពិន្ទុក្រោម 25 អ្នកមិនមានជំនឿចិត្តលើខ្លួនឯងទាល់តែសោះ។ អ្នកគួរតែព្យាយាមរៀនអោយតំលៃខ្លួនឯងជាងនេះបន្តិច។

ពិន្ទុ 25-31 អ្នកមិនសូវមានជំនឿចិត្តលើខ្លួនឯងប៉ុន្មានទេ។

ពិន្ទុ 31-34 អ្នកមានជំនឿចិត្តលើខ្លួនឯងមធ្យម។

ពិន្ទុ 34-39 អ្នកមានជំនឿចិត្តលើខ្លួនឯងខ្លាំង។

ពិន្ទុច្រើនលើសពី 39 ឡើងលើ អ្នកជាមនុស្សមានជំនឿចិត្តលើខ្លួនឯងយ៉ាងមុតមាំបំផុត។

ដកស្រង់ពី IRBMS (Institut Régional du Bien-être, de la Médecine et du Sport Santé)

www.pyschologiedusportif.fr

ចំណាត់ក្រុម ៖Test
  1. ខែកញ្ញា 12, 2011 ម៉ោង 10:28 ល្ងាច

    37

  2. ខែកញ្ញា 12, 2011 ម៉ោង 10:36 ល្ងាច

    ហាហាហា មិនសូវចំលែកទេ ប្អូនស្រីខ្ញុំជាមនុស្សមានជំនឿចិត្តលើខ្លួនឯងខ្លាំងណាស់។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: