ទំព័រដើម > Santé - Health > ធ្វើកីឡារយៈពេល ១៥នាទី ក្នុងមួយថ្ងៃ កើនអាយុបាន ៣ឆ្នាំ

ធ្វើកីឡារយៈពេល ១៥នាទី ក្នុងមួយថ្ងៃ កើនអាយុបាន ៣ឆ្នាំ

បកប្រែដោយ DS

ដកស្រង់ចេញពី កាសែត ២៤ ម៉ោង

ថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១១

បើតាមការសិក្សាបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្តីវិទ្យាសាស្រ្ត The Lancet បង្ហាញ អោយដឹងថា ការធ្វើ លំហាត់កាយសម្បទារយៈ ១៥នាទី ក្នុងមួយថ្ងៃ ជួយអោយកើន អាយុបាន ៣ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះ អាចកាត់បន្ថយ ការស្លាប់មុនអាយុ បាន ដល់ទៅ ១៤ភាគរយ បើប្រៀបធៀបទៅនឹងមនុស្ស ដែលនៅស្ងៀម គ្មានធ្វើអ្វីសោះ។

លោកវេជ្ជបណ្ឌិត ជី ប៉ាង វិន នៅវិទ្យាស្ថានស្រាវជ្រាវសុខភាពជាតិតៃវ៉ាន់ និងលោក វេជ្ជបណ្ឌិត ជេកសុន ពុយ ម៉ាន វ៉ៃ នៅសកលវិទ្យាល័យកីឡាជាតិតៃវ៉ាន់ បានផ្តួចផ្តើម គំនិតការស្រាវជ្រាវមួយនេះឡើង។ ការស្រាវជ្រាវនេះ បាន ផ្តោតលើចំនួនមនុស្សដល់ទៅ ៤០០ ០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនៃការតាមដានស្រាវជ្រាវនៅតៃវ៉ាន់ ក្នុង អំឡុងឆ្នាំ ១៩៩៦ដល់២០០៨។ គេបែងចែកអ្នកចូលរួមទាំងនោះ ជា ៥ផ្នែកខុសៗគ្នា ទៅតាមកំរិត នៃការធ្វើលំហាត់​ប្រាណកាយសម្បទារបស់ពួកគេ។​

គុណប្រយោជន៍

បើប្រៀបទៅនឹងអ្នកនៅស្ងៀមមិនធ្វើអ្វីសោះនោះ អ្នកឧស្សាហ៍ធ្វើសកម្មភាពបន្តិចបន្តួច ដែលគិតជាមធ្យម ធ្វើចលនា កាយសម្បទាបាន ៩២នាទី ក្នុងមួយថ្ងៃនោះ អាចកាត់បន្ថយការស្លាប់មុនអាយុបានដល់ទៅ ១៤ភាគរយ។ ចំនែក ការស្លាប់ដោយសារតែជំងឹមហារីកថយចុះបាន១០ភាគរយផងដែរ ហើយពួកគេអាចកើនអាយុបាន បីឆ្នាំថែមទៀត។ ការបន្ថែមលំហាត់ប្រាណ ១៥នាទីជាប្រចាំ រឹតតែអាចជួយកាត់បន្ថយ ការស្លាប់មុនអាយុបាន ៤ភាគរយ។

ការអនុវត្តន៍អោយប្រសើរនៃផែ្នកសុខភាពគឺ អាចអនុវត្តបានសំរាប់មនុស្សគ្រប់វ័យទាំងអស់មិនថាប្រុស រឺក៏ស្រីទេ រួម ទាំងបុគ្គល ដែលមានរោគសញ្ញាថា អាចនឹងមានជំងឺបេះដូង។

អ្នកស្រាវជ្រាវទាំងពីរនាក់នេះបញ្ជាក់ថា « បើប្រជាជននាំគ្នាធ្វើចលនាកាយសម្បទានេះ បានបន្តិចបន្តួចជាប្រចាំនោះ អត្រានៃការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកនោះ នឹងអាចត្រូវបានកាត់បន្ថយបាន។ ការធ្វើកីឡាកាយសម្បទា ទោះជាតិចតួចពិតមែនក៏ដោយ ក៏អាចជាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងគ្នា ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់ក្នុងប្រព័ន្ធសុខាភិបាលទៀតផង »។

ចំណាត់ក្រុម ៖Santé - Health
  1. ខែកញ្ញា 1, 2011 ម៉ោង 7:15 ព្រឹក

    សាកហាត់ដល់៨ម៉ោងទៅមើល បើបានជីវិតអាមតៈ !

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: