ទំព័រដើម > Actualités - News > កងកំលាំងក្រុមពួកឧទ្ទាមលីប៊ី កំពុងចូលកាន់កាប់ ទីក្រុង ទ្រីប៉ូលី

កងកំលាំងក្រុមពួកឧទ្ទាមលីប៊ី កំពុងចូលកាន់កាប់ ទីក្រុង ទ្រីប៉ូលី

ដកស្រង់ពីកាសែតមេត្រូ
អត្ថបទចុះផ្សាយ ថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១១

បកប្រែដោយ DS

រដ្ឋធានី ប្រទេសលីប៊ី អាចធ្លាក់ចូលក្នុងដៃរបស់ ក្រុមពួកឧទ្ទាមនៃ CNT (ក្រុមប្រឹក្សា អន្តរកាលជាតិ)។ គេនៅមិនទាន់ដឹងថា វរសេនីយឯក កាដាហ្វី នៅទីណានោះទេ។ ប៉ុន្តែ កូនប្រុសពីរនាក់ របស់លោក ត្រូវគេចាប់ខ្លួនបាន។

លីប៊ី – ក្រុមពួកឧទ្ទាមលីប៊ីបានចូលទីក្រុងទ្រីប៉ូលី កាលពីម្សិលមិញនេះ ហើយបានទៅដល់កណ្តាលរដ្ឋធានី ដែល កើតមានការប្រយុទ្ធដ៏ក្តៅគគុក។ អង្គការ អូតង់ បានប្រកាសពីភាពជិតផុតរលត់របស់ របបលោក ម៉ូអាម៉ា កាដាហ្វី ដែលនៅតែអះអាងបេ្តជ្ញាតស៊ូមិនព្រមទៅណា។

នៅកណ្តាលរាត្រី ក្រុមឧទ្ទាម ដែលបានបើកឆាកប្រយុទ្ធ កាលពីយប់ថ្ងៃសៅរ៍នោះ បានមកដល់ទីលានបៃតង (la place Verte) ជាទីកន្លែងនិមិ្មតរូបមួយ សំរាប់ក្រុម បក្សពួកស្ម័គ្រស្មោះនឹងរបបកាដាហ្វីមានទំលាប់មកប្រមូលផ្តុំគ្នា កាលពីពាក់កណ្តាលខែកុម្ភៈ អំឡុងដំណាក់កាលដំបូងនៃជំលោះ ដើម្បីបញ្ជាក់ពីភាពភក្តីភាព ដល់អ្នកដឹកនាំរបស់ ពួកគេ។

ស្ថានីយទូរទស្សន៍អង់គ្លេស Sky News បានផ្សព្វផ្សាយរូបភាពបង្ហាញអោយឃើញ ហ្វូងមហាជន រីករាយសប្បាយ អបអរ កាន់គ្រវីទង់ជ័យ ក្រហម ខ្មៅ និងបៃតង ដែលជាពណ៌របស់ ក្រុមពួកឧទ្ទាម ដោយមានការលោតរាំ ហើយ ស្រែក Allah Akbar (ព្រះជាម្ចាស់ដ៏មហិមា) ព្រមទាំងបាញ់កាំភ្លើងឡើងលើមេឃថែមទៀតផង។

នៅក្នុងសារជាសំលេងផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍របស់រដ្ឋ កណ្តាលយប់ជ្រៅ ម្សិលមិញនោះ លោកម៉ូអាម៉ា កាដាហ្វី បានប្រកាសហៅជនជាតិលីប៊ីអោយក្រោកឈរ «ជួយរំដោះរដ្ឋធានី ទ្រីប៉ូលី»។ បើតាមសំដីរបស់លោក កាដាហ្វីនៅក្នុងខ្សែរអាត់ថត សំលេងទីបីក្នុងរយៈពេលពីរថ្ងៃនេះបាននិយាយថា«វាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ លីប៊ី ទាំងអស់។ នេះជាបញ្ហាស្លាប់ រឺក៏រស់។»

ចំណែក ក្រុមប្រឹក្សាអន្តរកាលជាតិ (CNT) វិញនោះ បានអះអាងថា ចាប់បានកូនប្រុស ម៉ូអាម៉ា កាដាហ្វី ឈ្មោះ សាអ៊ីវ អាល់អ៊ីស្លាម ដែលគេគិតជាមុនថាជាអ្នកអាចឡើងកាន់ស្នងតំណែងបន្តពីឪពុក។ មេដឹកនាំក្រុមឧទ្ទាម បានបញ្ជាក់ តាមរយៈស្ថានីយទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ាថា «គេឃុំកូនប្រុសកាដាហ្វី នៅកន្លែងមួយ សុវត្ថិភាព ក្រោមការយាមកាម យ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលរង់ចាំដាក់អោយតុលាការ ជំនុំជំរៈកាត់ទោសរកយុត្តិធម៌»។

ពត៌មាននេះត្រូវបានអះអាងដោយព្រះរាជអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

ចំណែក បងប្រុសច្បង ម៉ូហាម៉េដ ប្រហែលជាបានចូលប្រគល់ខ្លួនអោយក្រុមពួកឧទ្ទាម។

ខណៈពេលបោះពុម្ភកាសែតនេះ ស្ថានភាពគ្រប់គ្រងរដ្ឋធានីលីប៊ី នៅមានភាពមិនច្បាស់លាស់នៅឡើយ។

ក្រុមពួកឧទ្ទាមបញ្ជាក់ថា គេគ្រប់គ្រងបានទីក្រុងមួយផ្នែកធំ លើកលែងតែវិមាន(គេហដ្ឋាន) របស់ កាដាហ្វី ដែលគេ អាចនឹងទៅឡោមព័ទ្ធ។

(ដោយ Associated Press)

ចំណាត់ក្រុម ៖Actualités - News
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: