ទំព័រដើម > Infos > Cambodia’s Next Top Model

Cambodia’s Next Top Model

cntm

Oh, my gosh! Yesterday, I did some research on schools in Cambodia. But I jumped to a pix of a girl named herself Yoki. She’s a part of a team called “Cambodia’s next top model”. They are really big fan of the show “America’s next top model”. Check out http://cntm-cntm.blogspot.com/

I don’t mind if they like to show up but I hope they work hard at school too. It’s very difficult to understand Cambodian teenagers nowadays. What they want to be exactly? Hmmm…

ចំណាត់ក្រុម ៖Infos
  1. ខែមករា 30, 2009 ម៉ោង 5:25 ព្រឹក

    ខ្ញុំសង្ឃឹមថា ពួកគេយកសិល្បះមកដើរក្នុងជីវិតនូវផ្លូវត្រូវមួយចុះ ហើយក៏សង្ឃឹមដែរចុះថាគេនឹងមិនបោះបង់ការងារសាលា

    • ខែមករា 30, 2009 ម៉ោង 12:57 ល្ងាច

      សុភាអើយ ខ្មែរយើងមានទំលាប់ម្យ៉ាង គឺយកតែជំនាញម៉ាមុខៗទេ។ បើពូកែរៀន ច្រើនតែមិនសូវចេះតែងខ្លួន។ តែបើពូកែតែងខ្លួន គឺអត់ខ្ចីរៀនតាហ្មង។

  2. ខែមករា 30, 2009 ម៉ោង 11:36 ព្រឹក

    wow ធ្លាប់តែឃើញ american next top model និង uk next top model ស្រាប់តែឥឡូវឃើញ cambodia next top model ដែរ ។ អារឿងរៀនសូត្រមិនប្រឹងចំលងពីគេទេ តែអារឿងរាំរែក តែងខ្លួនហ្នឹងពូកែតែម្តង ។

    • ខែមករា 30, 2009 ម៉ោង 12:54 ល្ងាច

      សុខសប្បាយទេ កេសី? ធ្លាប់តែស្គាល់គ្នាកាលរៀននៅស៊ីសុវត្ថិ អីលូវជួបគ្នាក្នុងwordpress មានអារម្មណ៍​ចំលែក យ៉ាងម៉េចមិនដឹងទេ។
      និយាយពីក្មេងស្រីៗជំនាន់ក្រោយ អីលូវខ្ញុំពិបាកយល់ពីពួកគេណាស់។ កាលជំនាន់ពួកយើង គ្មាននរណារវល់រឿងតុបតែងខ្លួនអីទេ។ រៀនដល់វិទ្យាល័យ ពួកយើងភ័យតែរឿងប្រលងបាក់ឌុប ធ្វើម៉េចអោយជាប់។ ដល់ពេលក្មេងអីលូវ គេគិតផ្សេងវិញ។​ បែរជាប្រឹងប្រលងអាខាងសំរស់ឯណោះវិញ។ ដល់ទៅជាប់ខាងសំរស់នោះទៅវាបានអី? ឃើញវាសនាអ្នកសិល្បះមិនសូវល្អប៉ុន្មានទេ ស្រុកខ្មែរនោះ។ បើមិនជាប់ជាប្រពន្ធចុងគេ ក៏ជាប់ស៊ីគ្រាប់កាំភ្លើង រឺទឹកអាស៊ីតរបស់ប្រពន្ធដើម។

  3. ខែមករា 31, 2009 ម៉ោង 4:47 ព្រឹក

    hi pheap ខ្ញុំក៏មិននឹកស្មានថាបានជួបភាពឯងនៅទីនេះដែរ ។ គិតទៅយើងមិនដែលបានជួបមុខគ្នា ១២ ឬ ១៣ ឆ្នាំហើយទេតើ ។ ភាពឯងដូចនៅតែដដែល (គ្រាន់មានសាច់ជាងមុនបន្តិច) តែបើខ្ញុំវិញផ្លាស់ប្តូច្រើនណាស់ (ផ្លាស់ប្តូរច្រើនហ្នឹងគឺត្រង់គីឡូតែម្តង ព្រោះវាឡើងជិតទ្វេរដង ជាងនៅរៀនវិទ្យាល័យឯណោះ) ។

    • ខែមករា 31, 2009 ម៉ោង 9:23 ព្រឹក

      មែនហើយ នេះដប់ឆ្នាំជាងហើយ ដែលពួកយើងខានជួបគ្នា។ ការពិត អារឿងសាច់នោះ ខ្ញុំក៏មិនជាអន់ប៉ុន្មានដែរ។​ រាល់ថ្ងៃ ត្រូវបានគេដាក់រហ័សនាមអោយថា​ ប៉េតប៉ោង ទៅហើយ។ ខ្ញុំស្គមសឹងអីហ្នឹងកាលរៀននៅវិទ្យាល័យ ព្រោះកាលនោះ គេដាក់រហ័សនាមថា ឈើចាក់ធ្មេញ។ ខ្ញុំដូចជាឡើងជិត20គីឡូ បើប្រៀបធៀប កាលនៅវិទ្យាល័យ។ កេសី អីលូវ នៅណាដែរ? ចាំមកលេងពួកខ្ញុំនៅកាណាដានេះមក ចាំពួកខ្ញុំជួយបំប៉នបន្ថែមទៀត។

  4. ខែមករា 31, 2009 ម៉ោង 10:46 ព្រឹក

    លោកអើយកុំចង់បំប៉នអីទៀត ។ គ្នាឯណេះចិតសិបជាងគីឡូទៅហើយ ។ រាល់ថ្ងៃនេះខំប្រឹងអោយតែស្គម មិនចង់បានសាច់ទៀតទេ ។ សព្វថ្ងៃនេះ ខ្ញុំរស់នៅ bangkok ព្រោះខ្ញុំជាប់ធ្វើការអោយអង្គការ NGO មួយ ។ កាលនៅស្រុកខ្មែរ ខ្ញុំក៏ធ្វើការ​អោយអង្គការនេះដែរ តែក្រោយ​មកគេក៏ផ្លាស់ខ្ញុំអោយមកធ្វើការនៅ regional office នៅស្រុកថៃវិញ ។ ចាំមើលថ្ងៃណាមានពេលត្រឹម​ត្រូវ សឹមទៅកាណាដាលេង​ភាពឯង ។ check out http://www.mk5232k8.wordpress.com បើចង់ដឹងថាខ្ញុំ​ឥឡូវធាត់ប៉ុណ្ណា (គឺអោយកាម៉ាប់ៗតែម្តង) ។

  5. ខែមករា 31, 2009 ម៉ោង 4:02 ល្ងាច

    អីយា បងៗនិយាយរឿងឡើងសាច់ ចឹងខ្ញុំចង់និយាយរឿងកំពស់ម្តង។ ៦ ឆ្នាំមុននៅវិទ្យាល័យ ខ្ញុំទាបជាងគេ តូចជាងគេ ដល់៦ឆ្នាំក្រោយជួបគ្នាម្តងទៀតខ្ពស់ជាងគេវិញឡើងដាច់ប៉ត់ត្មង ជិតដល់ ១,៧០ ហើយចង់ភ័យហើយឡូវណឹងនោះ😀 ។

  6. engsamnang
    ខែ​កុម្ភៈ 1, 2009 ម៉ោង 5:13 ព្រឹក

    មែនទែនកលេងមើលទៅដូចម៉េញទេ។អត់ឃើញផ្សាយតាមទូរទស្សន៏ផង។ហើយមានទាំំងប្រុស​មានទាំងស្រីមើលមិនសូវយល់។

  7. 4cambodia
    ខែ​កុម្ភៈ 6, 2009 ម៉ោង 5:01 ព្រឹក

    ក្មេងឈាមរាវអ៊ីចឹងឯង គ្នាចង់បានតែល្បី មិនគិតអីវែងនោះទេ! មិនដឹងថាល្បីនឹងជាចំណីរបស់តាតា និង ស៊ីសំណនោះទេ ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: