ជីវិតឃាតករសំលាប់កុមារអស់ជាច្រើននាក់នោះ ជិតរលត់ហើយ
បើតាមកាសែត 24ម៉ោង ចុះផ្សាយថ្ងៃទី21 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា ឃាតករឈ្មោះ Clifford Robert Olson ជាប់ចោទសំលាប់កុមារចំនួន 11នាក់នោះ កើតជំងឺមហារីក កំពុងសំរាកនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងម៉ុងរ៉េអាល់។ បុរសចិត្តគ្មានមេត្តាម្នាក់នេះ អាចរស់នៅបានត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
កាសែត Canoe បានបញ្ជាក់បន្ថែមថា កុមាររងគ្រោះទាំង 11នាក់នោះ មានកុមារី 8នាក់ និងកុមារា3នាក់ សុទ្ធតែរស់នៅ Colombie-Britannique។ ឃាតករម្នាក់នេះ មិនដែលបង្ហាញពីការស្តាយក្រោយបន្តិចនោះទេ ហើយថែមទាំងសារភាពថា បានសំលាប់កុមារច្រើនជាង 100 នាក់រួចមកហើយ មុនចាប់ខ្លួនបាន កាលឆ្នាំ1982។
សូមលោកអ្នក កុំអោយកូនរបស់លោកអ្នកទៅលេងទីណា ឆ្ងាយភ្នែករបស់ខ្លួន។ មនុស្សវិកលចរិក មាននៅគ្រប់ទីកន្លែង មិនថា ក្នុងប្រទេសជឿនលឿនប៉ុណ្ណានោះទេ។
សូមការពារ ប្រសើរជាជាងព្យាបាល
កណ្តឹងប្រកាសអគ្គីភ័យ ជួយជីវិតមនុស្ស
កណ្តឹងប្រកាសអគ្គីភ័យ មានតួនាទីប្រកាសថា មានភ្លើងឆេះ ដើម្បីអោយម្ចាស់ផ្ទះ អាចរត់រួចជីវិតបាន។ ប៉ុន្តែ គួរអោយស្តាយថា នៅក្នុងទីក្រុង បែរជាមានផ្ទះ ប្រហែលជា30ភាគរយ ដែលមិនមានកណ្តឹងមួយនេះ។
Service de sécurité incendie de Montréal (SIM) ព្យាយាមដាស់តឿនប្រជាពលរដ្ឋ អោយពិនិត្យកណ្តឹងថា តើវានៅដំណើរការរឺទេ រឺប្រសិនបើគ្មាន សូមប្រញាប់ដាក់ជាបន្ទាន់។ មានមនុស្សជាច្រើន មិនអើពើនឹងសេចក្តីក្រើនរំលឹកនេះទេ។ រហូតដល់ថ្ងៃមានគ្រោះថ្នាក់ ទើបស្តាយក្រោយ។ ជាក់ស្តែងដូចជា ក្នុងករណីរបស់ លោក hilippe Bernier បុរសរងគ្រោះដោយអគ្គីភ័យម្នាក់ នៅ Granby។ បើតាមកាសែត ២៤H បានអោយដឹងថា លោកបានដោះថ្មកណ្តឹងចេញ នៅយប់នោះ។ ពេលដឹងខ្លួន ស្រាប់តែឃើញភ្លើងនៅព័ទ្ធជុំវិញខ្លួន រកផ្លូវចេញមិនរួច។ សំណាងល្អ បានក្រុមពន្លត់អគ្គីភ័យជួយទាន់។ គាត់ប្រើពេលអស់ជាច្រើនខែ ដើម្បីព្យាបាលខ្លួន។
លោកអ្នកកុំភ្លេចពិនិត្យកណ្តឹងប្រកាសអគ្គីភ័យរបស់ខ្លួននៅក្នុងផ្ទះ ដើម្បីសុវត្ថិភាព។ រឿងមួយ ដែលមិនគួរអោយកើតមាននោះ គឺមានបងប្អូនខ្មែរយើងមួយចំនួន នៅពេលទៅធ្វើការ ច្រើនតែចាក់សោរកូន នៅក្នុងផ្ទះ ដោយគ្មានមនុស្សធំនៅមើល។ សូមមេត្តាកុំធ្វើបែបនេះទៀត។ វាជារឿងមួយដ៏គ្រោះថ្នាក់បំផុត។ ប្រសិនបើមានអគ្គីភ័យកើតឡើង ជាយថាហេតុនោះ កូនរបស់បងប្អូន ប្រាកដជាគេចមិនផុតពីគ្រោះកំណាចនេះទេ។ សូមការពារ ប្រសើរជាជាងព្យាបាល។
អំពើមនុស្សឃាតលើកទី27 នៅទីក្រុងម៉ុងរ៉េអាល់
នេះជាលើកទី 27ហើយ ដែលមាន អំពើមនុស្សឃាត ក្រុងម៉ុងរ៉េអាល់។ បុរសម្នាក់អាយុ 38ឆ្នាំ ត្រូវបានគេរក ឃើញនៅក្នុងថ្លុកឈាម នៅសង្កាត់ Côte-des-Neiges។ វេលា ម៉ោង22យប់ ថ្ងៃសៅរ៍នោះ មនុស្សម្នាបានទាក់ទងជាបន្ទាន់ទៅនគរបាល បន្ទាប់ពីបានឃើញជនរងគ្រោះ នៅផ្លូវកែងរវាងBarclay និង Decelles។
នៅពេលដែលអ្នកសង្គ្រោះមកដល់ នោះ ជនរងគ្រោះបាត់បង់ស្មារតី ហើយមានរបួសធ្ងន់ធ្ងរស្រាប់ហើយ។
គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ ជនរងគ្រោះនៅឡើយទេ។
គេនៅមិនដឹងមូលហេតុច្បាស់លាស់ពីឃាតកម្មនេះទេ។ ប្រសិនបើនរណា ម្នាក់ដឹង សូមទាក់ទងទៅលេខ 514-393-1133។
បុរសម្នាក់មានរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងសង្កាត់ សាំងមីសែល
បុរសអាយុប្រហែល 22 ឆ្នាំ ម្នាក់ ត្រូវ គេដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីទទួល រងរបួសធ្ងន់ដោយសារតែកាំបិត កាល ពីថ្ងៃអាទិត្យ នៅទីក្រុងម៉ុងរ៉េអាល់។
គេនិយាយថា បុរសនោះ ត្រូវបានគេ រកឃើញ ក្នុងសភាពគ្រោះថ្នាក់ គួរអោយបារម្ភ នៅកែងផ្លូវ Jarry Est និងផ្លូវ 2e Avenue ក្នុងសង្កាត់ Saint-Michel។
បើតាមមើលទៅ របួសទាំងនោះ គឺមក តែពីត្រូវគេចាក់នឹងកាំបិត។ បុរស កំសត់ម្នាក់នេះ បាត់បង់ឈាមអស់ ជាច្រើន មិនដឹងជាអាចឆ្លងផុត គ្រោះថ្នាក់ រឺក៏អត់នោះទេ។
បើតាមកាសែត 24H ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា គ្មាន នរណាម្នាក់ ដឹងពីមូលហេតុច្បាស់លាស់ ដែលធ្វើអោយបុរសនេះទទួល រងការរំលោភបំពាន លើរូបរាងកាយ នេះទេ។ នគរបាលកំពុងតែស៊ើប អង្កេតរកសាក្សី ដើម្បីអោយដឹង ពត៌មានលំអិតបន្ថែមទៀត។
ពត៌មានថ្មីរបស់ CTV Montreal ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2011 បញ្ជាក់ថា ជនរង គ្រោះបានបាត់បង់ជីវិត ក្រោយពីទៅ ដល់មន្ទីរពេទ្យ។
នគរបាលក៏ចាប់បានជនសង្ស័យពីរនាក់ផងដែរ ដោយមានម្នាក់អាយុ 28ឆ្នាំ និងម្នាក់ទៀតអាយុ17ឆ្នាំ។
បងប្អូនជនជាតិខ្មែរទាំងអស់គ្នា សូម មេត្តាប្រយ័ត្នប្រយ៉ែង ក្នុងការធ្វើ ដំណើរតែម្នាក់ឯង។ មិនថាប្រទេស សាន្តត្រានប៉ុណ្ណានោះទេ ជនខិលខូច គឺនៅតែមាន។
សូមមេត្តាកុំដើរកន្លែងណា ដែលស្ងាត់ គ្មានមនុស្ស រឺងងឹតពេក។ មាន ជនជាតិខ្មែរម្នាក់នោះ ធ្លាប់ត្រូវបានគេ ប្លន់លុយ ដោយគ្រាន់តែគាត់ចេញមក មើលឡានរបស់គាត់ ដែលចតនៅ ខាងក្រៅហាងមួយតែប៉ុណ្ណោះ។
(រាយការណ៍ដោយ CAMBOCANADA)
ការបោកបញ្ឆោត ចំនួនជាង 10 លានដុល្លា
លោក Conrad Sobczynski ភ្ញាក់ ផ្អើលជាខ្លាំង នៅពេលលោកទទួល បានសំបុត្រមួយ សរសេរថា លោកជា ទាយាទ ទទួលប្រាក់ ជាង 10លាន ដុល្លា ពីក្រុមហ៊ុនអេស្ប៉ាញ៉ុលមួយ។ លោកមិនជឿសូម្បីតែបន្តិច។
សំបុត្រនោះ មកពីក្រុមហ៊ុនមួយ ឈ្មោះ Alejandro & Socios Servicios Legales មានសេចក្តីថា មានលោក Marek Sobcynski ស្លាប់ក្នុងស៊ូណាមី ឆ្នាំ2004 គ្មានទាយានស្នងមរតកនោះ ទេ។
ក្រុមហ៊ុននោះបញ្ជាក់ទៀតថា គេរក សាច់ញាតិជិត របស់អ្នកស្លាប់នោះ មិនបាន គេក៏តាមរកអ្នក ដែលជា សាច់ញាតិឆ្ងាយវិញម្តង។ បន្ទាប់មក គេប្រាប់ពីវិធី ទៅទទួលប្រាក់មរតក ជាង 10លាននោះ។
លោក Conrad Sobczynski មិនចាញ់ បោក សេចក្តីក្នុងសំបុត្រនោះទេ ព្រោះលោក មិនដែលមានសាច់ញាតិ នៅទីនោះ។
លោកក៏មិនមែនជា ជនជាតិកាណាដា តែម្នាក់ដែរ ដែលទទួលបានសំបុត្រ បោកប្រាស់របៀបនេះ។ រឿងរ៉ាវ របៀបនេះ មានសឹងតែនៅជុំវិញពិភព លោក។
ជនខិលខូចព្យាយាម ប្រើវិធីសាស្ត្រ គ្រប់ល្បិចកល ដើម្បីបោកបញ្ឆោត មនុស្សស្លូតត្រង់។ ពួកទាំងនោះច្រើន នៅប្រទេសអេស្ប៉ាញ និង អាហ្រ៊ិក ខាងលិច។
ប្រសិនបើបងប្អូនជនជាតិខ្មែរ ទទួល បានសំបុត្រ ទូរស័ព្ទ រឺអ៊ីមែល បែបនេះ រឺគួរ អោយសង្ស័យ សូមមេត្តាប្រញ៉ាប់ ទាក់ទងទៅ Centre antifraude du Canada តាមរយៈលេខ 1 888 495-8501 ដោយឥតគិតថ្លៃ។
សូមប្រយ័ត្ន ពេលលោកអ្នក ធ្វើដំណើរ ក្រោមស្ពាន រឺ ផ្លូវក្រោមដី !!!
បើតាមរបាយការណ៍ Ville de Montréal បានអោយដឹងថា ក្រោយពី ការពិនិត្យស្ពាន និងផ្លូវក្រោមដី ចំនួន 586 រួចមក គឺមាន 12 កន្លែង ដែលអាចបង្កគ្រោះថ្នាក់។ ហើយ 44 កន្លែងទៀតនោះ មិនគួរអោយទុកចិត្តប៉ុន្មាន ដែរ។ ក្រៅពីនេះ មាន 38 កន្លែង ដែលមានសភាពដុនដាប។ ក្រោយពីមានការធ្លាក់ធ្នឹមថ្មនៅតាម Autoroute 720 Est កាលពី ថ្ងៃទី31 ខែកក្កដា ឆ្នាំ2011 រួចមកនោះ លោកអ្នកត្រូវចាប់ផ្តើមប្រយ័ត្នពីសុវត្ថិភាពរបស់លោកអ្នកបន្តិច ជាពិសេសនៅតាម កន្លែងគ្រោះថ្នាក់ ដូចខាងក្រោមនេះ ៖
- P.E. boul. Henri-Bourassa Est / boul. Pie-IX
- T.V. tunnel Wellington / canal Lachine
- P.E. boul. Henri-Bourassa Est, dir. Est / accès au boul. Métropolitain Est, dir. Ouest
- P.E. av. Rockland / ch. Rockland, CP et ch. Bates
- T.V. tunnel Beaudry / du Nord de Notre-Dame Est au Port de Montréal
- P.E. rue Jean-Talon Ouest / CN, à l’ouest de Wilderton
- P.O. pont Jolicœur / canal de l’Aqueduc
- P.F. CN pont Sud, au nord de Louvain / boul. de l’Acadie
- P.E. avenue du Parc / aut. 40 et voies de service
- P.E. boul. Henri-Bourassa Est, dir. Est / rue Sherbrooke Est, dir. Ouest
- P.E. chemin Upper-Lachine / rue Saint-Jacques
- Q.N. Quai continu / carrière Saint-Michel
* Lexique: P.E. = Pont d’étagement, T.V. = Tunnel véhicule, P.O. = Pont, P.F. = Pont ferroviaire, Q.N. = Quai à neige – Divers
តើយើងប្តឹងនរណា ពេលមានចោរលួច នៅ អាកាសយានដ្ឋាន កាណាដា?
គេថាស្រុកខ្មែរសំបូរចោរ តែនៅកាណាដានេះ ក៏មានចោរដែរ។ ចោរកាលីបនោះ គឺជាបុគ្គលិកនៅ អាកាសយានដ្ឋានតែម្តង។ ជាធម្មតា យើងគ្រប់គ្នា យកអីវ៉ាន់ ដាក់ក្នុងថាំងមួយ មុននឹងឆ្លងកាត់ទ្វារសុវត្ថិភាព។ គឺពេលនោះ ហើយ ដែលសន្តិសុខកំហិលខ្លះ លូកដៃចូលក្នុងថាំងរបស់យើង លួចលុយ រឺរបស់មានតំលៃ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ថាបាត់របស់នោះ លោកអ្នកចាំបាច់ត្រូវតែរក្សាទុក សំបុត្រឡើងយន្តហោះ (carte d’embarquement)។ ហើយប្រញាប់ទាក់ទងទៅ ACSTA តាមរយៈលេខ 1 888 294-2202។ បំពេញឯកសារ លើគេហទំព័រ ACSTA ( www.catsa-acsta.gc.ca.) ក្នុងផ្នែក Service à la clientèle។ លោកអ្នកត្រូវធ្វើអោយបានមុន 30ថ្ងៃ ព្រោះក្រោយពីថ្ងៃនោះ វីដេអូ នឹងត្រូវគេលុបចោលហើយ។ ដើម្បីការពារកុំអោយគេលួចរបស់បាន លោកអ្នកមិនត្រូវដកភ្នែកចេញពីថាំងនោះទេ។ ពិនិត្យមើលរបស់របរភ្លាម ក្រោយពីបានឆ្លងកាត់ទ្វារសុវត្ថិភាព។ ប្រសិនបើអាច សូមថតរូបអីវ៉ាន់ ដែលលោកអ្នកយកទៅតាមជាមួយក្នុងពេលធ្វើដំណើរ។ វាអាចជាភស្តុតាងល្អមួយ នៅពេលលោកអ្នកប្តឹង រឿងចោរលួច។